[{"id":"6a10b2edd5645c8ffaf87134","author":"VANNDA","message":"សូមអធ្យាស្រ័យផងដែរចំពោះការផុសកម្រងរូបភាពនៃសកម្មភាពសង្ក្រាន្តវិទ្យាល័យបន្តបន្ទាប់ទៀត នឹងមិនមានទិដ្ឋភាពរាំកំសាន្តបែបកន្ត្រាក់អារម្មណ៍នោះទេនាឆ្នាំនេះ\n🙏សូមមេត្តាយោគយល់!!","publishedAt":"2026-05-22T19:47:57.534Z"},{"id":"6a10b0fca0978c63deddbe8c","author":"KIMYENG CHHIM","message":"សេចក្ដីជូនដំណឹង\nគណៈគ្រប់គ្រង នៃវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល សូមជម្រាបជូនដំណឹងដល់ មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សឲ្យបានជ្រាបថា÷ វិទ្យាល័យនឹងដំណើរការរៀនសូត្រធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ តទៅ។\n-សិស្សានុសិស្សត្រូវ ÷\n១. មកដល់សាលាឲ្យទាន់ម៉ោង ពេលព្រឹកត្រូវមកដល់មុនម៉ោង ៧.០០\n២. មានសក់ខ្មៅ ហាមលាបសក់ពណ៌ (សិស្សប្រុស ត្រូវកាត់សក់ខ្លី)\n៣. មានឯកសណ្ឋានសិស្សតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា (កុំភ្លេចពាក់កាតសិស្ស)\nសូមអរគុណ!!","publishedAt":"2026-05-22T19:39:40.167Z"}]